Mizian
Saturday, September 28, 2024
Monday, November 30, 2020
Videos
សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះម្ហូបឆ្ងាញ់ទៀតហើយ គឺ #ខរពងទាឆ្អឹងជំនីគោ ពិតជាឆ្ងាញ់មែន បើចង់ដឹងច្បាស់ តោះយើងមកធ្វើវាទាំងអស់គ្នា តែមុននឹងធ្វើសូមពុកម៉ែបងប្អូន ជួយចុច like subscriber ម្នាក់មួយផង ដើម្បីទទួលបានវិដេរអូថ្មីៗបន្ថែមទៀត។ អរគុណច្រើន,
#គ្រឿងផ្សំរួមមាន#
1/ឆ្អឹងជំនីគោ 1kg
2/ទំពាំង 1 kg
3/ពងទា 10គ្រាប់
4/រំដេង ប៉ុនមេជើង
5/គុលស្លឹកគ្រៃ 2គុល
6/ខ្ទឹមស 2មើម
7ខ្ទឹមក្រហម 7មើម
8/ស្ករស 5ស្លាបព្រាបាយ
9/ស្ករក្រហម 2ស្លាបព្រាបាយ
10អំបិល 1ស្លាបព្រាបាយ
11/ប៊ីចេង 1ស្លាបព្រាបាយ
12/ទឹកត្រី 1/2កូនចាន
13/ម្រេច 1ស្លាបព្រាបាយ
14/ទឹកស្អាត 3លីត្រ
# វិធីធ្វើ#
1/ជាដំបូងបងប្អូនត្រូវស្ងោរពងទាសិន ឆ្អិនហើយបកសំបកវាចេញ ដាក់ឆ្នាំងតូចកំឡោចស្ករ រាងក្រហមបន្តិចហើយដាក់ពងទាចូល រំងស់វាទាល់តែពងទាឡើងក្រហម។
2/ឆ្អឹងជំនីគោត្រូវកាត់ជាដុំតូចៗល្ម្មម លាងវាឲ្យស្អាត,ទំពាំងត្រូវហាន់វាឲ្យស្តើងៗល្មម នឹងលាងវាឲ្យស្អាត។
3/រំដេងចិតសំបកចេញ ហើយបុកវាឲ្យម៉ត់ ម្រេច ខ្ទឹមស ខ្ទឹមក្រហម ក៏ត្រូវបុកឲ្យម៉ត់ដែរ។
4/បើកភ្លើងដាក់ឆ្នាំងធំ កំឡោចស្ករក្រហម ដាក់គ្រឿងដែលបុកហើយ ដាក់គុលស្លឹកគ្រៃ ដាក់ទឹកត្រី នឹងដាក់ឆ្អឹងជំនីគោ រំងាស់វាឲ្យឡើងឈ្ងុយ នឹងឆ្អិនសាច់ហើយ ចាំដាក់ទំពាំង,ដាក់អំបិល នឹងចាក់ទឹកចូល។ពេលទឹកពុះហើយ ចាំដាក់ពងទា រំងាស់វាប្រហែលកន្លះម៉ោង ទៅមួយម៉ោង ចាំដាក់ប៊ីចេង។
5/ភ្លុកសាបប្រាយ ចាំបិតភ្លើង។
បងប្អូនអាចថែមថយតាមនឹងតែចិត្តបងប្អូនបាន។ អរគុណ
